ព័ត៌មានជាតិ

ភ្លើងស្តុបថ្មីទី៥ ត្រូវបានដាក់ឲ្យដំណើរការ នៅចំណុចប្រសព្វ ផ្លូវលេខ២១៧ និងផ្លូវលូ៥

ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ សាលារាជធានីភ្នំពេញ បាននឹងកំពុងដាក់ឲ្យយដំណើរការភ្លើងស្តុបថ្មីទី៥ មួយទៀតនៅប្រសព្វរវាងផ្លូវលេខ ២១៧និងផ្លូវពីលូ៥ ក្នុងខណ្ឌមានជ័យ ក្រោយពីដំណើរការភ្លើងស្តុបថ្មីត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ចំនួន៤ស្តុបរួចហើយនោះ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង ១៥និង០០នាទី រសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បាននឹងកំពុងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីទី៥ នៅប្រសព្វរវាងផ្លូវលេខ ២១៧និងផ្លូវពីលូ៥ ក្នុងខណ្ឌមានជ័យ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ចូលរួមគោរពភ្លើងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា៕

tracffic photo_2016-05-07_15-45-27 photo_2016-05-07_15-45-25

មតិយោបល់