ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធ ៤៣នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅអាហ្គានីស្ថាន

អាហ្គានីស្ថាន:ក្រសួងការពារជាតិរបស់ប្រទេសនេះ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ពួកសកម្មប្រយុទ្ធ ៤៣ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខជាតិអាហ្គានីស្ថាន ហៅកាត់ថា (ANSF)។

កងកម្លាំង ANSF បានវាយប្រយុទ្ធដោយប្រើប្រាស់កាំភ្លើងធំ ក្នុងអំឡុងពេលប្រតិបត្ដិការកម្លាំងអាកាសយោធា និងបានបោសសម្អាតនៅក្នុងខេត្តអាហ្គានីស្ថាន ចំនួន៣៤ខេត្ត ក្នុងរយៈពេល ២៤ម៉ោង។ ហើយពួកសកម្មប្រយុទ្ធរហូតដល់ទៅ ១៥នាក់បានរងរបួស និង ១៣ នាក់ទៀត ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខ ANSF។

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបង្កើនប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធតាំងពីពាក់កណ្តាលខែមេសា នៅពេលដែលពួកតាលីបង់ បានចាប់ផ្តើមវាយលុកនៅនិទាឃរដូវប្រចាំឆ្នាំ ដែលមានឈ្មោះថា ប្រតិបត្ដិការ Omari ហើយនឹងបង្កើនការវាយប្រហារនៅទូទាំងប្រទេស។ អ្នកដែលស្លាប់រួមបញ្ចូលទាំងពួកសកម្មប្រយុទ្ធបរទេសចំនួន ៥នាក់។

សេចក្តីថ្លែងការណ៍បាននិយាយថា សកម្មប្រយុទ្ធមួយនៃរដ្ឋអ៊ិស្លាម (IS) ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងពេលវាយឆ្មក់ បន្ទាប់ពីកម្លាំងសន្តិសុខបានធ្វើការវាយប្រហារតាមអាកាស ភាគខាងកើត ខេត្ត Nangarhar៕

bbbb aaaa

មតិយោបល់