អាមេរិកៈ តាមការស្ទង់មតិ នៅថ្ងៃពុធនេះ បានបង្ហាញពីភាពខុសគ្នាស្រឡះ រវាងការគិតរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលក្នុងចំណោមគណបក្សសាធារណរដ្ឋ ៨៥% មានសុទិដ្ឋិនិយមថា អាមេរិក នឹងក្លាយជាល្អប្រសើរជាងមុន នៅអាណត្តិចុងបញ្ចប់របស់លោក ដូណាល់ ត្រាំ ខណៈដែលប្រទេសនេះ កំពុងមានការជ្រួលច្របល់ ដោយពលរដ្ឋយ៉ាងច្រើននាំគ្នាធ្វើបាតុកម្ម ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
គណបក្សប្រជាធិបតេយ្យផ្សេងទៀតនោះ គឺមានទុទិដ្ឋិនិយមច្រើន ដោយទ្បែកមានតែ ១៤% នៃពួកគេប៉ុណ្ណោះ យល់ឃើញថា ប្រទេសនេះ នឹងមានភាពប្រសើរឡើង ក្នុងរយៈពេលបួនឆ្នាំ សម្រាប់អាណត្តិលោក ត្រាំ។
គួរបញ្ជាក់ដែរថា គ្រាន់តែមុនពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅសេតវិមាន ជនជាតិអាមេរិក មានការបែងចែកដោយពួកគេយល់ឃើញថា ប្រទេសនេះ នឹងមានភាពប្រសើរឡើង ឬអាចជាអាក្រក់ ក្នុងអំទ្បុងរយៈពេលបួនឆ្នាំ ចាប់ពីពេលឥឡូវនេះតទៅ។ ក្នុងនោះដែរ ៤៨% ក្នុងចំណោមពួកគេបាននិយាយថា ប្រទេសនេះ នឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំ ២០២០ ខណៈដែល ៤៦% ទៀតបាននិយាយថា ស្ថានការនៅអាមេរិកនឹងកាន់តែអាក្រក់ នេះបើយោងតាមការស្ទង់មតិពីភ្នាក់ងារ Gallup ៕
មតិយោបល់