ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើដំណើរទស្សនកិច្ច ទៅកាន់កងទ័ពនៅអាហ្វហ្គានីស្ថាន ខណៈបញ្ជាក់ជំហរ នឹងបន្តកិច្ចចរចាជាមួយក្រុមតាលីបង់

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបន្តកិច្ចពិភាក្សា ជាមួយក្រុមបះបោរតាលីបង់ នៅអំទ្បុងពេលដែលលោក បានធ្វើដំណើរទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអាហ្គានីស្ថាន ដើម្បីអបអរសាទរថ្ងៃបុណ្យ Thanksgiving ជាមួយកងទ័ពខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់មូលដ្ឋានអាកាស Bagram នៅខាងក្រៅរដ្ឋធានី Kabul លោក ត្រាំ បានបំពេញករណីកិច្ចដល់ទាហានខ្លួន នៅតួកគី ក្នុងហាងកាហ្វេមួយកន្លែង ដែលមានទាំងការថតរូប និងថ្លែងសុន្ទរកថា បន្ទាប់ពីជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ។

ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា «ក្រុមតាលីបង់ ចង់ឲ្យមានកិច្ចព្រមព្រៀងមួយ ហើយយើងក៏កំពុងមានជំនួបជាមួយពួកគេ ដោយយើង បាននឹងកំពុងនិយាយថា កិច្ចព្រមព្រៀងនោះ វាត្រូវតែជាបទឈប់បាញ់គ្នា ….ខណៈដែលពេលនេះ ពួកគេពិតជាចង់ឲ្យមានបទឈប់បាញ់គ្នាប្រាកដមែន» ។

សូមជំរាបថា កងទ័ពអាមេរិកប្រហែលចំនួន ១៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេល ១៨ ឆ្នាំមកហើយ បន្ទាប់ពីអាមេរិក បានចូលលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីនោះ កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១៕

មតិយោបល់