ព័ត៌មានអន្តរជាតិ

ចិនផ្តល់ប្រាក់វិភាគទាន ២០០លានដុល្លារ ដល់អង្គការសហប្រជាជាតិ

យូអិន: ប្រទេសចិន បានសម្រេចផ្តល់ប្រាក់វិភាគទាន ចំនួន២០០លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រឹងប្រែងក្នុងសកម្មភាព សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោក។

យោងតាមទីភ្នាក់សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយបានឲ្យដឹងថា ការសម្រេចបែបនេះត្រូវបានធ្វើឡើងរវាងលោក Liu Jieyi អ្នកតំណាងអចិន្រ្តៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ ជាមួយលោក Edmond Mulet ប្រធានក្រុមប្រឹក្សាអគ្គលេខាធិការអង្គការប្រជាជាតិ កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១៦។

យោងតាមកិច្ចព្រមព្រៀងចិននឹងរួមចំណែកផ្តល់ថវិកាវិភាគទានចំនួន២០០លានដុល្លារឲ្យអង្គការសហប្រជាជាតិនៅក្នុងរយៈពេល១០ឆ្នាំបន្ទាប់ដើម្បីបង្កើតឲ្យបាននូវមូលនិធិសម្រាប់ការអភិវឌ្ឍ និងសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រភពដដែលបញ្ជាក់ថា មូលនិធិសម្រាប់ការអភិវឌ្ឍ និងសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពគាំទ្រនៅក្នុងតំបន់មានសន្តិភាព និងសន្តិសុខ ហើយមូលនិធិនេះផងដែរ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ក្នុងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចរីភាព៕

China UN Fund

មតិយោបល់