អាហ្វហ្គានីស្ថាន: នៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសនេះ បានឱ្យដឹងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍នេះថា សរុបរបស់ពួកសកម្មប្រយុទ្ធ៩៩នាក់ស្លាប់ និង៦០នាក់ទៀតរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន។
នៅក្នុងរយៈ២៤ ម៉ោងមុនជាលទ្ធផលនៃការប្រតិបត្ដិការបោសសំអាតរួមគ្នារបស់កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន មានគោល បំណងដើម្បីផ្តួលរំលំពួកឧទ្ទាមនិងការពារជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនេះ បាន Updated ប្រតិបតិ្តការប្រចាំថ្ងៃបានបន្ថែមថា កងកម្លាំងស្មើជើងត្រូវបានគាំទ្រដោយកងទ័ពកាំភ្លើងធំធុនធ្ងន់និងកម្លាំងអាកាស ក្នុងអំឡុងពេលវាយឆ្មក់នេះបានធ្វើឡើងនៅថ្ងៃទី១៨ នៃខេត្តចំនួន ៣៤ របស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ផងដែរការបាត់បង់នៃកងទ័ពអាហ្វហ្គានីស្ថាន១៦នាក់ ដែលជាលទ្ធផលនៃការវាយប្រហារដាច់ដោយឡែកពីគ្នាក្នុងរយៈពេលដូចគ្នា។ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបង្កើនឡើងប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅនិទាឃរដូវនិងរដូវក្តៅ ដែលគេហៅថារដូវប្រយុទ្ធគ្នានៅក្នុងប្រទេសនេះ។ ពួកតាលីបង់បានឆ្លើយតបដោយការទម្លាក់គ្រាប់បែកនិងការវាយប្រហារប្រដាប់អាវុធ។
កាលពីថ្ងៃពុធបុគ្គលិកជំនួយអាហ្វហ្គានីស្ថាន និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានគេបាញ់សម្លាប់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបានស្ទាក់ចាប់រថយន្តរបស់ពួកគេ នៅក្នុងភូមិដាច់ស្រយាលមួយនៃភាគខាងកើតខេត្ត Parwan ៕
មតិយោបល់