អាមេរិចៈ សេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រធានាធិបតីអាមេរិចលោក Donald Trump កំពុងពិចារណាលើការយកពន្ធ២០ភាគរយ បន្ថែមលើទំនិញម៉ិកស៊ិក ដែលនាំចូលអាមេរិច ដើម្បីចំណាយសម្រាប់ការកសាងជញ្ជាំងព្រំដែនភាគខាងត្បូង ក្រោយប្រទេសម៉ិកស៊ិកមិនចង់ចូលរួមក្នងកិច្ចការនេះ។
នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។
លេខាធិការសេតវិមាន លោក Sean Spicer នៅលើយន្តហោះ Air Force One នៅថ្ងៃព្រហស្បតិ៍ថា លោកត្រាំ បានដាក់សំណើនេះក្នុងការពិភាក្សាជាសមាជិកសភា មកពិគណបក្សសាធារណរដ្ឋ ដើម្បីដាក់ចេញជាគោលការណ៍រួមមួយ។
ការពិភាក្សាស្តីពីពន្ធលើការនាំចូលនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីម៉ិកស៊ិកលោក Enrique Peña Nieto បានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកមួយជាមួយ លោកត្រាំ បន្ទាប់ពីលោកត្រាំបានចុះហត្ថលេខាលើ កាលពីថ្ងៃពុធដើម្បីកសាងជញ្ជាំងនៅតាមព្រំដែនជាមួយម៉ិកស៊ិក។
សូមជម្រាបថា បើយោងតាមអ្នកវិភាគនយោបាយអន្តរទ្វីបបានឲ្យដឹងថា មូលហេតុដែលលោកត្រាំ ចង់ធ្វើដូច្នោះ ពីព្រោះមិនចង់ឲ្យមាន ការហូរចូលជនភាសខ្លួនម៉ិកស៊ិកដ៏ច្រើនលើសលុប ក្នុងទឹកដីអាមេរិច និង ការបន្ថយការនាំចូលពី ម៉ិកស៊ិក
ដែលធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើននឹងបង្វែរោងចក្រមកអាមេរិចវិញ ដែលអាចបង្កើតការងារច្រើនដល់ប្រជាជនអាមេរិច។ យុទ្ធសាស្ត្រនេះត្រូវបានអ្នកវិភាគនយោបាយហៅថា ចោទគេ ដើម្បីប្រយោជន៍ខ្លួនឯង៕
មតិយោបល់