ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសលក់ប្រព័ន្ធអាវុធកម្រិតខ្ពស់ទៅឲ្យកាតា

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទ បានប្រកាសពីការលក់ថ្មីនៃប្រព័ន្ធអាវុធកម្រិតខ្ពស់ (APKWS) ទៅឲ្យប្រទេសកាតា ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ទីភ្នាក់ងារសហព័ន្ធការពារជាតិ បានផ្តល់លិខិតជូនដំណឹងដល់សភាអំពីការលក់នេះ ដោយនិយាយថា រដ្ឋាភិបាលកាតា បានស្នើសុំការលក់ប្រព័ន្ធ APKWS II ចំនួន ៥,០០០ គ្រឿងពីរដ្ឋាភិបាលអាមេរិក។

ក្នុងនោះរួមបញ្ចូលទាំងម៉ូទ័ររ៉ុក្កែត MK66-4 ទំហំ ២.៧៥ អ៊ីញចំនួន ៥,០០០ គ្រឿង និងក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់បំពាក់នៅលើមីស៊ីលទំហំ ២.៧៥ អ៊ីញចំនួន ៥,០០០ គ្រាប់ ក៏ដូចជាឧបករណ៍ជំនួយផ្សេងៗទៀត។

សូមជំរាបថា ការស្នើសុំទិញប្រព័ន្ធអាវុធពីអាមេរិក របស់ប្រទេសកាតា គឺមានបំណងប្រើប្រាស់សេវាកម្មការពារទាំងនេះ ដើម្បីធ្វើទំនើបកម្ម ដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕

មតិយោបល់