Lionel Messi ជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។ ដោយមានកីឡាករជាច្រើនតែងតែមានបំណងចង់ដើរតាមគន្លងរបស់ខ្សែប្រយុទ្ធដើមកំណើតអាហ្សង់ទីនរូបណាស់។ យ៉ាងណាមិញ រហូតមកដល់ពេលនេះគេនៅមិនទាន់រកឃើញថានរណាដែលអាចមានសមត្ថភាពសក្ដិសមនៅឡើយទេ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ៥នាក់ដែលត្រូវគេរំពឹងថានឹងអាចលេងល្អដូច Messi នៅថ្ងៃអនាគត៖
១. Carles Alena
Alena លេងនៅតំបន់បម្រើប្រយុទ្ធក្នុងតំណែងលេខ៨។ យ៉ាងណាមិញ កីឡាកររូបនេះក៏អាចចល័តលេងជាបម្រើស្លាបបានផងដែរ។ យុវជនវ័យ១៨ឆ្នាំរូបនេះមានទម្រង់លេងដើរតាមគន្លងរបស់ Messi និង Iniesta ។
២. Ousmane Dembele
Dembele ទើបតែមានវ័យ១៩ឆ្នាំទេ ប៉ុន្តែរូបគេលេងបានល្អ ហើយចូលក្រុមធំរបស់ Dortmund បានថែមទៀតផងក្នុងរដូវកាលនេះ។ កីឡាករដើមកំណើតបារាំងរូបនេះ ត្រូវបានក្លឹបជាច្រើនចង់បាន ព្រោះមើលឃើញថាសមត្ថភាពទៅថ្ងៃមុខប្រាកដជាល្អជាក់ជាមិនខាន។
៣. Paulo Dybala
Dybala បានក្លាយជាកីឡាករកំពូលបាត់ទៅហើយជាមួយ Juventus ដោយរូបគេបច្ចុប្បន្នគឺជា SuperStars ម្នាក់នៅក្នុងក្រុមតែម្ដង។ កីឡាកររូបនេះត្រូវបានអ្នកចាត់ការល្បីៗជឿជាក់ថាមិនយូរប៉ុន្មានទៀតទេ នឹងក្លាយជាតួអង្គសំខាន់ម្នាក់ក្នុងវិស័យបាល់ទាត់ហើយ។
៤. Lee Seung Woo
Woo ជាយុវជនរបស់ FC Barcelona ស្រាប់តែម្ដង ហើយរូបគេមានសមត្ថភាពសឹងតែលើសកីឡាករCarles Alena ទៅទៀត។ បច្ចុប្បន្ន កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះមានវ័យ១៩ឆ្នាំហើយ ដោយកំពុងតែលេងនៅក្រុម B របស់ Barcelona ។
៥. Neymar
គ្មានអ្វីចំឡែកនោះទេ ដែល Neymar គឺជាបេក្ខភាពដែលអាចជំនួស Lionel Messi បាននៅក្លឹប Barcelona នោះ។ កីឡាករដើមកំណើតប្រេស៊ីលរូបនេះ ត្រូវបានក្លឹបអ្នកមានបុណ្យទិញមកគឺដើម្បីជំនួសកំពូលខ្សែប្រយុទ្ធ Messi នេះឯង៕
មតិយោបល់