មីយ៉ាន់ម៉ា:រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា បានគូផែនការមេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរង់ហ្គូនរបស់មីយ៉ាន់ម៉ា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធដែលរួមមានមកពីខាងអ្នកតំណាងប្រជាជន, ក្រុមអ្នកជំនាញច្បាប់ , រដ្ឋបាលសាធារណៈ និងអ្នកជំនាញអន្តរជាតិជាដើម។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ឧសភានេះ បានដកស្រង់ សម្តីរបស់មន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ា ថា យោងតាមផែនការមេដែលរៀបចំឡើងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុនហៅកាត់ថា JICA បានឲ្យដឹងថា ការអភិវឌ្ឍនេះគឺត្រូវ បានបែងចែកជាបីដំណាក់កាល។ ដំណាក់កាល ទី១ ពាក់ព័ន្ធនិងទីប្រជុំជន និងដំណាក់កាលទី២ និងទី៣ ពាក់ព័ន្ធនិងតំបន់ជាយក្រុង និងទីក្រុងរណប។
គម្រោងផែនការមេនៃការអភិវឌ្ឃទីក្រុងរង់ហ្គូននេះ វាគឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលថ្មីប្រចាំតំបន់មួយនេះដែលត្រូវដោះស្រាយ។ លោក U Phyo Min Thein អភិបាលទីក្រុងរង់ហ្គូនថ្មី បានគូសបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងវិញនូវទីក្រុងមួយនេះវាបានធ្វើឲ្យមាននូវបញ្ហាប្រឈមមួយចំនួនជុំវិញការប្រជុំគ្នាអំពីការកម្រិតស្តង់ដានៃការអភិវឌ្ឍដែលត្រូវបានចាត់ទុកថាការខ្វះនូវគណនេយ្យភាព៕
មតិយោបល់