ចិនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ចិនអាចនឹងសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរចល័ត នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការច្រានចោលសាលាក្ដី ដែលគ្រាំទ្រដោយ UN លើពាក្យបណ្ដឹងសមុទ្រចិនខាងត្បូង ដោយរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា វាជាយុទ្ធសាស្ត្រដែនទឹក សំខាន់របស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២១០៦។
វេទិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសចិន គឺដើម្បីគ្រាំទ្រដល់ការគ្រប់គ្រងរបស់ខ្លួន មានប្រសិទ្ធភាព នៅក្នុងដែសមុទ្រចិនខាងត្បូង ដែលត្រូវធ្វើទ្បើងដោយ សាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) នេះបើតាមការឲ្យដឹងពីកាសែត Global Times។
ក្នុងរបាយការណ៍របស់ Global Times បានលើកទ្បើងថា វេទិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែនេះ នឹងត្រូវអនុវត្ត នៅលើកោះ និងជួរថ្មប៉ប្រះទឹក ក្នុងតំបន់ដែនសមុទ្រដែលកំពុងមានជម្លោះ៕
មតិយោបល់