ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Anthony Martial បង្ហាញមុខជាមួយនឹងហ្គេម FIFA 17 ជាលើកដំបូង

អង់គ្លេស: កីឡាករ Anthony Martial ក្លឹបបីសាចក្រហម ជាកីឡាករ ១ដួង ក្នុងចំណោមកឡាករ ៤ដួង ដែលបង្ហាញមុខនៅលើ គ្របស៊ីឌី ហ្គេម FIFA 17 ។ នេះបើយោងតាម metro ចុះផ្សាយនៅថ្ងៃទី ៦ មិថុនា ។

EA Sports ទើបតែបានបញ្ចេញវីដេអូឃ្លិប Trailer ដែលជាហ្គេមវីដេអូថ្មី មុនការប្រកួត ក្នុងក្របខណ្ឌ Premier League ហើយ Anthony Martial  បានបង្ហាញខ្លួនជាមួយទេពកោសល្យដ៏ចំណាន នៅពហុកីឡដ្ឋាន Old Trafford ។

កីឡាករ អាយុ ២០ឆ្នាំនេះ បានក្លាយជាកីឡាករ វ័យជំទង់ដ៏ថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ជាមួយនឹងតម្លៃខ្លួន ៣៦ លាន ផោន ។ ជាមួយនឹងតម្លៃខ្លួនកប់ពពកនេះ បានធ្វើឲ្យ ទស្សនិកជន រិះគន់ ប៉ុន្តែMartial បានរកគ្រាប់បាល់ ១៧ គ្រាប់ជូនបិសាចក្រហម បិទមាត់ទស្សនិកជន។

ក្រៅពី Anthony Martial បង្ហាញវត្តមាន នៅគ្រប់ស៊ីឌីហ្គេម(Cover Game) នៅមានកីឡាករ Eden Hazard របស់តោខៀវ  Marco Reus របស់ Dortmund និង  James Rodriguez របស់ក្លឹប Real Madrid ៕

ទស្សនា ឃ្លិបវីដេអូ ដូចខាងក្រោម៖

https://youtu.be/e6gOE7phAuY

photo_2016-06-07_10-39-54

មតិយោបល់