ព័ត៌មានអន្តរជាតិ

ព្យុះផ្គរភ្លៀងនៅឥណ្ឌា សម្លាប់មនុស្សចំនួន ១១ នាក់ស្លាប់

ឥណ្ឌាៈ ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១១ នាក់ ត្រូវបានសម្លាប់ ដោយសារតែព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

មនុស្សចំនួនប្រាំនាក់ស្លាប់ ត្រូវបានគេរាយការណ៍មកពីទីក្រុង Muzzafarpur និងប្រាំមួយនាក់ទៀតមកពីស្រុក Patna និង Siwan នេះបើតាមប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការមួយ បានប្រាប់ឲ្យដឹង។

ភ្លៀងខ្លាំងនេះ បានរំខានដល់ចរាចរណ៍ផ្លូវដែករវាងស្រុក Siwan និង Mairwa អស់រយៈពេលពីរបីម៉ោង។

នៅអំទ្បុងពេលខ្យល់មូសុង ក្នុងប្រទេសឥណ្ឌា ជារដូវមានភ្លៀងមួយ ដែលនាំមកនូវទឹកភ្លៀងធ្លាក់ ៨០ភាគរយប្រចាំឆ្នាំ ចាប់ផ្ដើមពីខែមិថុនា រហូតដល់ខែកញ្ញា។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន មនុស្សចំនួន ៥០ នាក់ ត្រូវបានសម្លាប់ដោយសារព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅរដ្ឋ Uttar Pradesh និង Uttarakhand ភាគខាងជើងឥណ្ឌា៕

មតិយោបល់