ព័ត៌មានសុខភាព

អំទ្បុងពេលរដូវក្ដៅ ឆ្ពុងមុខនៅផ្ទះ អាចជួយបំបាត់មុន និងធ្វើឲ្យស្បែកមុខទន់រលោងពេលព្រឹកព្រលឹម

បរទេសៈ ជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកតែងតែ ទទួលរងការយារយី ពីពពួកបាក់តេរី និងធូលីពីបរិស្ថានខាងក្រៅ ដែលបណ្ដាលឲ្យស្បែករបស់អ្នក ប្រឈមនឹងបញ្ហាដូចជា ប្រេង រន្ធញើសធំ ហានិភ័យនៃការស្ទះរន្ធញើស ដោយសារភាពកខ្វក់ទាំងនោះ ដែលចុងបញ្ចប់វានឹងបង្កឲ្យកើតមានមុន នៅលើផ្ទៃមុខរបស់អ្នក។

វិធីសាស្រ្តងាយៗ ក្នុងការជួយកាត់បន្ថយរន្ធញើស ដោយការផ្លាស់ប្ដូរ ក៏ដូចជាការសម្អាតធូលី និងជាតិពុលចេញពីក្នុងស្បែក ព្រមទាំងការពារស្បែកមុខរបស់អ្នក ពីភាពខូចនោះ គឺការឆ្ពុងមុខ ជាវិធីសាស្ត្រដ៏ប្រសើរបំផុត។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ក្នុងការឆ្ពុងមុខនៅឯផ្ទះ៖

pore-minimizers-885x700-1728x800-c-1462597733440

ជំហានទី១: ការរៀបចំគ្រឿងផ្សំ
– ជីវ៉ាន់ស៊ុយ, ម្សៅ baking soda, កន្សែងស្ដែងមួយ និងទឹក ដែលប្រើសម្រាប់ឆ្ពុង។

Capture

ជំហានទី២: សម្អាតស្បែក
– លាយម្សៅ baking soda មួយស្លាបព្រាពេញ ជាមួយទឹក ២ ស្លាប់ព្រា រួចអនុវត្តលាបនៅលើផ្ទៃមុខ និងម៉ាស្សារាងជារង្វង់ រយៈពេលមួយនាទី បន្ទាប់មកលាងទឹកចេញ។ ជំហាននេះ អាចជួយលាងសម្អាតស្បែក និងជម្រុះកោសិកាស្បែកងាប់ ដែលស្ទះចេញពីរន្ធញើសបាន។
ចំណាំ: កុំប្រើម្សៅ baking soda នៅពេលស្បែក ដែលស្បែកមុខកំពុងមានរបួស។

h

ជំហានទី៣: ឆ្ពុងមុខ
– បន្ថែមឱសថមួយចំនួន ចូលទៅក្នុងចានទឹកក្តៅ បន្ទាប់មកឱនមុខចុះ ២៥ សង់ទីម៉ែត្រពីផ្ទៃខាងលើចាន។
– គ្របកន្សែងស្តើងលើក្បាល ត្រង់កន្លែងចានក្តៅ ទុករយៈពេល ៥ ទៅ ៧នាទី ដើម្បីជួយឲ្យរន្ធញើសរីក។

o

ជំហានទី៤: ជូតសម្អាតមុខឲ្យស្ងួត

k

ជំហានទី 5: ធ្វើឲ្យស្បែកមុខមានតុល្យភាព
– ប្រើសំឡីទន់លាយជាមួយទឹក ជូត និងផ្ដិតថ្នមៗ នៅលើផ្ទៃមុខរបស់អ្នក
ជំហាននេះ អាចជួយយកភាពកខ្វក់ ដែលស្ថិតនៅជ្រៅចេញពីក្នុងរន្ធញើសបាន។

j

ជំហានទី៦: ផ្ដល់សំណើម
– លាបក្រេមផ្ដល់សំណើម ដល់ស្បែកមុខ ដើម្បីជួយបង្កើនសំណើម និងធ្វើឲ្យស្បែកមុខភ្លឺទន់រលោង៕

y

មតិយោបល់