ព័ត៌មានអន្តរជាតិ

ភ្ងៀវទេសចរបរទេស ត្រូវបានក្រុមហ៊ុនទេសចរណ៍ទុកចោល ខណៈបាត់លុយអស់ ៨០.០០០បាត

ថៃៈ ភ្ញៀវទេសចរបរទេស ០៥នាក់ ដែលបានទិញកញ្ចប់ទេសចរណ៍ពីទីក្រុងបាងកក ទៅឈៀងម៉ៃ បានត្អូញត្អែរថា ពួកគេត្រូវបានទុកចោល នៅឯស្ថានីយ៍ប្រេងមួយ នៅស្រុក Saraphi ភាគខាងជើងខេត្តឈៀងម៉ៃ ហើយថែមទាំងបានបាត់លុយ ក្នុងការតាប ៨០០០០ បាតទៀត។ នេះយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប៉ូលិសបានទៅស្ថានីយ៍ប្រេងនោះ ក្រោយទទួលបានព័ត៌មានពីក្រុមភ្ញៀវទេសចរប្រាប់ថា ពួួកគេមិនសប្បាយចិត្ត និងបានដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ប៉ូលិស។

ភ្ញៀវទេសចរទាំងនោះ បានឲ្យដឹងថា មានអ្នកដំណើរប្រហែល ២០ លើរថយន្តក្រុងទេសចរណ៍ដែលខ្លួនបានជិះ ហើយរថយន្តនោះ បានឈប់បីដងមុនពេលមកដល់ស្រុក Saraphi កាលពីព្រឹកថ្ងៃចន្ទ ហើយបានទុកពួកគេចោលនៅស្ថានីយ៍ប្រេងមួយ។

បន្ទាប់មកអ្នកបើកបរ បានទៅបាត់ដោយគ្មាននិយាយអ្វីទាំងអស់។ រួចពួកគេបានហៅឡានតាក់ស៊ីជិះ ទើបដឹងថា លុយពួកគេជាង៨០.០០០បាត បានបាត់នៅលើឡានទេសចរនោះមកម្ល៉េះ។

អ្នកតំណាងរបស់ក្រុមហ៊ុនទេសចរនោះ បាននិយាយថា ពួកគេនឹងសងការខាតបង់
ហេតុដូច្នោះហើយភ្ញៀវបរទេសទាំង៥ នាក់នោះ បានសម្រេចចិត្តមិនបន្តបណ្តឹងទៀតទេ បើទោះបីជាយ៉ាងណាប៉ូលិសក្នុងតំបន់ បន្តស៊ើបអង្កេតក្នុងករណីនេះក៏ដោយ៕

មតិយោបល់