ព័ត៌មានអន្តរជាតិ

រថយ​ន្តពីរគ្រឿងប៉ះទង្គិចគ្នា ម្ចាស់ចុះចរចាគ្នាមិនត្រូវ សមត្ថកិច្ចក៏នាំយកទៅប៉ុស្តិ៍

ភ្នំពេញ: នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតទ្បើងដោយការបើកបរលឿន មិនប្រយ័ត្នក្នុងទិសដៅត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរថយន្ត ២គ្រឿងរងការខូចខាត នៅតាមបណ្ដោយផ្លូវ៤៥៦ កែងនិងផ្លូវ១២៣ ស្ថិតក្នុងភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តទាំងពីរគ្រឿង ដែលរងការខូចខាត ទី១ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG.7609 បើកបរដោយប្ដីប្រពន្ឋ២នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវ៤៥៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម និងទី២ ម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R.8569 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវ១២៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនដូចគ្នា។

តាមសាក្សីឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណ:មកដល់ផ្លូវបែកជាបួន ជាកន្លែងកើតហេតុ ក៏ត្រូវបានរថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅ បានធ្វើដំណើតាមបណ្ដោយផ្លូវ១២៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនដូចគ្នាត្រង់ចំណុចផ្លូវកែង បុកប្រឆិតក្បាលរថយន្តកាមរូបាឡែនពីមុខ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង​បានចុះមកសម្របសម្រួលគ្នា អស់រយ:ពេញជាង២ម៉ោង មិនត្រូវគ្នា ដោយពួកគាត់និយាយយកតែត្រូវរៀងៗខ្លួន រហូតសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន រងចាំសមត្ថកិច្ច ដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់