ព័ត៌មានអន្តរជាតិ

រុស្ស៊ីធ្វើសមយុទ្ធយោធា ដោយបាញ់មីស៊ីល និងកាំភ្លើងធំ

រុស្ស៊ីៈ តាមសេចក្ដីថ្លែងការណ៍មួយ របស់អាជ្ញាធរយោធាក្នុងស្រុក នៅថ្ងៃពុធនេះ បាននិយាយថា ការធ្វើសមយុទ្ធរបស់កងកម្លាំងរុស្ស៊ី ដោយមីស៊ីល និងកាំភ្លើងធំ ត្រូវបានដំណើរការ ក្នុងស្រុកយោធាភាគខាងកើត នៃប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការធ្វើសមយុទ្ធនេះ បានបើកការបាញ់គ្រាប់​រ៉ុក្កែត​ចម្រុះ​ធុន GRAD និង Tornado-G ដោយមានការផ្សាយផ្ទាល់ នៅក្នុងស្រុកយោធាភាគខាងកើតផងដែរ។

តាមរបាយការណ៍ បានបញ្ជាក់ថា បុគ្គលិកយោធាជាង ២.៥០០ នាក់ និងអាវុធបរិក្ខារប្រមាណជា ៥០០ គ្រឿង ត្រូវបានគេយកប្រើប្រាស់ ក្នុងអំទ្បុងពេលធ្វើសមយុទ្ធរបស់កងកម្លាំង នៅក្នុងខេត្ត Primorsky, Khabarovsky, Transbaikal, Kamchatka, Amur, ស្រុក Sakhalin និងស្រុកស្វយ័ត Jewish ៕

មតិយោបល់