ឥណ្ឌូនេស៊ីៈ ផ្ទុះភ្នំភ្លើងមួយ នៅលើកោះស៊ូម៉ាត្រារបស់ប្រទេស បានព្រួសផ្សែងក្ដៅ និងផេះយ៉ាងខ្ពស់ ចូលទៅក្នុងខ្យល់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។
ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងស្រុក បានឲ្យដឹងថា ភ្នំភ្លើង Mount Sinabung បានផ្ទុះឡើងម្តងហើយម្ដងទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានព្រួសចេញឧស្ម័នក្តៅឡើងលើរហូតដល់ទៅ ៣ គីឡូម៉ែត្រ ចូលទៅក្នុងអាកាស។
ភាពអាប់អួរនៃផ្សែងរបស់វា បានគ្របដណ្ដប់ខាងលើសាលារៀនមួយ នៅខេត្ត North Sumatra ខណៈដែលក្មេងសិស្សសាលា នៅតែបន្តនាំគា្នចេញទៅលេងនៅខាងក្រៅ ទីតាំងក្រោមស្រមោលភ្នំភ្លើងនោះ។
អាជ្ញាធរក្នុងតំបន់ បានទទូចថា ដើម្បីសុវត្ថិភាព ទីតាំងសាលាគួរតែនៅក្រៅតំបន់ហាម ដែលស្ថិតជុំវិញភ្នំភ្លើង ចម្ងាយ ៧ គីឡូម៉ែត្រ ដោយសារភ្នំភ្លើងនេះ នៅតែបន្តផ្ទុះចាប់តាំងពីឆ្នាំ ២០១៣ កន្លងមក ៕
មតិយោបល់