ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ានិងថៃ នឹងរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់វិស័យ

មីយ៉ាន់ម៉ាៈ រដ្ឋមន្រ្តីការបរទេសប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានសន្យាគ្នាថានឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់វិស័យ។

នៅក្នុងកិច្ចប្រជុំនោះ គឺផ្តោតទៅលើ បញ្ហាពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ា កំពុងរស់នៅក្នុងប្រទេសថៃក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស Dawei និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក Pramudwinai បានប្រាប់សន្និសីទកាសែតរួមមួយបន្ទាប់ពីកិច្ចប្រជុំថា មានកម្មករមីយ៉ាន់ម៉ាដែលបានចុះឈ្មោះចំនួន ១,៥៩ លាននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ ដោយលើកឡើងអំពីសិទ្ធិទទួលបានការអប់រំនិងការថែទាំសុខភាពដូចប្រជាពលរដ្ឋថៃ និងសិទ្ធិស្មើគ្នាជាច្រើន។

លោកស្រី ស៊ូជី បានថ្លែងថា រដ្ឋាភិបាលថៃមិនត្រឹមតែទទួលខុសត្រូវសម្រាប់កម្មករចំណាកស្រុកនៅក្នុងប្រទេសថៃទេ ដូច្នេះរដ្ឋាភិបាលមីយ៉ាន់ម៉ាក៏ទទួលខុសត្រូវលើបញ្ហាទាំងនោះផងដែរ។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនបទពិសោធន៍គ្នាទៅវិញទៅមកនៃការដឹកនាំរបស់ប្រទេសទាំងពីរនាពេលអនាគត៕

មតិយោបល់