លីប៊ីៈ អាមេរិកបានអនុវត្តការវាយប្រហារផ្លូវអាកាស លើទីតាំងរដ្ឋអ៊ិស្លាម (IS) នៅក្នុងប្រទេសលីប៊ី បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។
ការវាយប្រហារនេះ បានកំណត់គោលដៅទីតាំងក្នុងទីក្រុងកំពង់ផែ Sirte ដែលជាបន្ទាយរបស់ពួកសកម្ម ប្រយុទ្ធ IS។
ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីលីប៊ីលោក Fayez Sarraj បាននិយាយថា ការវាយប្រហារនេះ បណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារមហាអំណាចលោកខាងលិច បាននឹងកំពុងធ្វើឲ្យក្លាយទៅជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់វត្តមានរបស់ពួកសកម្មប្រយុទ្ធ IS កើនឡើង នៅក្នុងទឹកដីលីប៊ី។
នេះជាការវាយប្រហារដែនអាកាសលើកដំបូង សម្រាប់ការអន្តរាគមន៍យោធារបស់អាមេរិក ជាមួយអង្គភាពរដ្ឋាភិបាលលីប៊ី។
គួរបញ្ជាក់ដែរថា ធ្លាប់មានការវាយប្រហាររបស់អាមេរិកពីរដងរួចមកហើយ ទៅទីតាំង IS ក្នុងប្រទេសលីប៊ី កាលពីចុងខែកុម្ភៈ និងនៅក្នុងខែវិច្ឆិកា៕
មតិយោបល់