កូរ៉េៈ អតីតប្រធានាធិបតីលោកស្រី ស្រីផាក គឺនហេ នៅថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការមួយ នៅភាគខាងត្បូងទីក្រុងសេអ៊ូល ដោយតុលាការ នឹងធ្វើការសម្រេចចិត្តថា គួរចេញសាលដីកាឃាត់ខ្លួនលោកស្រីឬយ៉ាណា ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហ៊ួ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ក្រុមរដ្ឋអាជ្ញាបានស្នើសុំដីកា ចាប់ខ្លួនលោកស្រីផាក កាលពីថ្ងៃចន្ទ ដោយចោទ លោកស្រីថា បានស៊ុមគ្រលុំជាមួយ មនុស្សជំនិត ក្នុងការកិបកេងប្រាក់រាប់លានដុល្លារពីអាជីវកម្ម សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ និងបានអនុញ្ញាតឲ្យមិត្តភក្តិខ្លួន គឺលោកស្រី Choi Soo-Sil ចូលទៅកាន់ឯកសារសម្ងាត់បំផុត របស់រដ្ឋាភិបាលទៀតផង។
លោកស្រីផាក គឺនហេ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ បើសិនជាតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តអំពើពុករលួយពិតមែន៕
មតិយោបល់