ព័ត៌មានអន្តរជាតិ

ម្តាយព្រាត់កូនពីរនាក់ទាំងមិនអស់អាល័យ !! ដោយសារក្រឹត្យច្បាប់ថ្មីលោកត្រាំ

ស្ត្រី​ជា​ម្តាយ​របស់​កូន​២​នាក់ ដែល​សុទ្ធ​តែ​មាន​សញ្ជាតិ​អាមេរិក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍្ត​ដោយសារការផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារស្របតាមក្រឹត្យច្បាប់ថ្មីរបស់លោកត្រាំ។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​មេធាវី ​Ray Ybarra Maldonado បាន​និយាយ​ថា ស្ត្រី​ដែល​រស់នៅ​ក្នុង​ទឹកដីអាមេរិក​ដោយ​គ្មាន​ឯកសារ​នោះ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ទីក្រុង Phoenix នៃ​រដ្ឋ Arizona កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​អ្នកស្រី​បាន​ឈប់​ដើម្បី​ឲ្យ​គេ​ត្រួតពិនិត្យ​នៅ​ឯ​ការិយាល័យ​អន្តោប្រវេសន៍​អាមេរិក​មួយ។

លោក Maldonado បាន​និយាយ​ថា ខ្ញុំ​ត្រូវ​បាន​ស្ថានកុងស៊ុល​ម៉ិកស៊ិក​ប្រាប់​ថា កូនក្តី​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ស្រ្តីជាម្តាយឈ្មោះ Garcia de Rayos វ័យ ៣៦​ឆ្នាំ បាន​ត្រូវ​​មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​ត្រួតពិនិត្យ​ឃាត់​ខ្លួន​ចំពោះ​ការ​ប្រើប្រាស់​លេខ​សន្តិសុខ​សង្គម ឬ​ហៅ​ថា ​Social Security number ក្លែងក្លាយ។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍្ត ​អ្នកស្រី Rayos ត្រូវបណ្តេញចេញពីសហរដ្ឋ​អាមេរិក​ទោះបីជាបានរស់នៅអស់​រយៈពេល​ជាង២២​ឆ្នាំ​យ៉ាងណាក្តី៕

មតិយោបល់