អាមេរិកៈ Tom Price ត្រូវបានជ្រើសរើសឲ្យចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក ដែលបានស្បថចូលកាន់តំណែងជាផ្លូវការនៅឯសេតវិមានកាលថ្ងៃសុក្រនេះ ដោយមានអធិបតីភាពលោកអនុប្រធានាធិបតី Mike Penceចូលរួម ។ យោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ការស្បថចូលកាន់តំណែងនេះរៀបចំឡើងប៉ុន្មានម៉ោងក្រោយពេលដែលព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត ៥២ ទល់នឹង ៤៧ សំឡេងដើម្បីតែងតាំងលោក Tom Price មកពីខាងគណបក្សសាធារណរដ្ឋឲ្យចូលកាន់តំណែងថ្មីជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក Price គឺជាសមាជិកសភាដែលធ្លាប់ជាយុទ្ធជនមួយរូបមកពីរដ្ឋ Georgia និងជាពេទ្យវះកាត់ផ្នែកឆ្អឹង ដែលលោកគឺជាអ្នកដែលប្រឆាំងនឹងកម្មវិធីធានារ៉ាប់រងសុខភាព Affordable Care Act ឬដែលត្រូវបានគេស្គាល់ថាជា Obamacare នោះ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មី លោក Price ដែលមានអាយុ ៦២ឆ្នាំ នឹងដឹកនាំយុទ្ធនាការដើម្បីលុបចោលច្បាប់ធានារ៉ាប់រងសុខភាពដែលអនុញ្ញាតឲ្យពលរដ្ឋអាមេរិកាំង ២០ លាននាក់ទទួលបានការធានារ៉ាប់រងសុខភាពត្រឹមត្រូវ៕
មតិយោបល់