ប៊ែលហ្សិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សំដីរបស់អាជ្ញាធរ បានឲ្យដឹងថា មនុស្សចំនួនបីនាក់ស្លាប់ និង ៤០នាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងរថភ្លើងដឹកអ្នកដំណើរ ជាមួយរថភ្លើងដឹកទំនិញមួយ បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅប្រទេសប៊ែលហ្សិក ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៦។
បើតាមរបាយការណ៍ចេញផ្សាយមុននេះ បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតទ្បើងនៅតំបន់ទីប្រជុំជន Hermalle-sous-Huy ក្នុងខេត្ត Liege ដែលបណ្ដាលឲ្យមនុស្សចំនួន ៣០នាក់រងរបួស។
ភ្នាក់ងារព័ត៌មានប្រទេសប៊ែលហ្សិក បានរាយការណ៍ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១ និង១៥នាទីយប់ ដែលបង្កឲ្យមានអំពើហិង្សាដាក់គ្នាយ៉ាងខ្លាំង៕
មតិយោបល់