ថៃៈ មនុស្ស ០៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលិស បានរកឃើញថ្នាំញៀនមេតំហ្វេតាមីន ៩៨៨.០០០ គ្រាប់ នៅក្នុងរថយន្ត និងផ្ទះរបស់ពួកគេ នៅស្រុករ៉ាកុង ក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។ នេះយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលិសមកពីក្រុមបង្ក្រាបឧក្រិដ្ឋកម្មតំបន់៤ បានឲ្យដឹងថា បុរសពីរនាក់ និងស្ត្រីពីរនាក់ ត្រូវបានឃាត់ខ្លួន ក្រោយប៉ូលិសមានការសង្ស័យ រួចក៏ធ្វើការឆែកឆេរ ទើបប្រទះឃើញគ្រឿងញៀនជាច្រើន នៅក្នុងរថយន្ត និងផ្ទះរបស់ពួកគេ។
ការចាប់ខ្លួននេះ បានធ្វើ់ទ្បើងបន្ទាប់ពីពួកគេ មានគោលបំណងចង់រត់ពន្ធគ្រឿងញៀន ទៅកាន់ស្រុក Sungai Kolok៕
មតិយោបល់