ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ បើកម៉ូតូបុកបង្គោលផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

មណ្ឌលគីរី: បើតាមសមត្ថកិច្ច នៅថ្ងៃទី ១៣ កុម្ភ:នេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍មួយ បង្កទ្បើងដោយម៉ូតូមួយគ្រឿង ទៅបុកនឹងបង្គោលភ្លើង នៅភូមស្រែហ៊ុយ ឃុំស្រែសង្គម ស្រុកកោះញែក។

ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង ១២, ០០ នាទីថ្ងៃត្រង់ ដោយក្មេងស្រីម្នាក់ មានឈ្មោះ ថន ណារ៉ុង បើកបរម៉ូតូ មាក់ Dream ០១៤ ពណ៍ខ្មៅ ទៅបុកនិងបង្គោលផ្លូវ តាមបណ្ដាយផ្លូវជាតិលេខ ២១៣ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែកប្លោកនោម។

មកទល់ពេលនេះ ជនរងគ្រោះខាងលើ ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែប ខេត្តមណ្ឌលគីរី៕

មតិយោបល់