ព័ត៌មានអន្តរជាតិ

បាក់ដីនៅចិន មនុស្សស្លាប់កើនដល់ ៣៥នាក់

ចិន: អ្នកស្លាប់បានកើនឡើងដល់ ៣៥នាក់ និងមនុស្សម្នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីការរអិលបាក់ដីមួយនៅក្នុងការទីក្រុង Taining County ភាគខាងកើតខេត្ត Fujianប្រទេសចិន។

ទីស្នាក់ការសង្គ្រោះបាននិយាយថា នៅម៉ោង ៤រសៀលនេះ សាកសពកើនចំនួន ៣១ នាក់ ត្រូវបានរុករកឃើញនៅកន្លែងកើតហេតុ និងម្នាក់បាត់ខ្លួនដោយត្រូវបានរកឃើញថានៅរស់។ ការរអិលបាក់ដីនេះបានកើតឡើងនៅប្រហែលម៉ោង ៥ព្រឹក ថ្ងៃអាទិត្យនៅក្នុងទីក្រុង Taining County ដែលមានបណ្ដោយប្រហែល ១០០.០០០ ម៉ែត្រគូបនៃដីភក់និងថ្ម បានបាក់ស្រុតចុះមកលើការដ្ឋានសាងសង់ស្ថានីយវារីអគ្គិសនីយ៉ាងគំហុក៕

iiii

មតិយោបល់