ព័ត៌មានជាតិ

ជីកស្ដារបឹងស្នោរ ស្ដុបទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់

ឧត្តរមានជ័យៈ អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកការដ្ឋានជីកស្ដារស្តារបឹងស្នោរ សម្រាប់ស្ដុបទឹកជូនប្រជាពលរដ្ឋប្រើប្រាស់រដូវប្រាំង ជាពិសេសដើម្បីកែលំអរសោភ័ណ្ឌភាពនៃក្រុង និងជាកន្លែងជម្រករបស់សត្វស្លាប បច្ឆាជាតិគ្រប់ប្រភេទ។

ពិធីនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានរៀបចំពិធីបើកការដ្ឋានស្តារបឹងស្នោរ ដែលមានទីតាំងនៅទល់មុខសាលាខេត្ត ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក វង្ស វិសាល តំណាងកងវិស្វកម្មទទួលស្តារបឹងស្នោរ បានឲ្យដឹងថា បឹងស្នោរមិនទាន់ស្តារមានជំរៅ២.៧ម៉ែត្រ មានបណ្តោយប្រវែង៣២០០ម៉ែត្រ ទទឹង៣៥ម៉ែត្រ ហើយការពង្រីកថ្មីនេះ គឺបណ្តោយ៣២០០ម៉ែត្រ ទទឹង៥០ម៉ែត្រ ជំរៅ៥ម៉ែត្រ និងធ្វើផ្លូវជុំវិញមាត់ប្រឡាយខាងក្នុងបណ្តោយប្រវែង២៩៤០ម៉ែត្រ និងទទឹង២០ម៉ែត្រ ការសាងសង់នេះ មានរយៈពេល១៤០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើការស្តារសរុប១២គ្រឿង។

លោក ស ថាវី មានប្រសាសន៍ថា ការស្តារបឹងនេះ គឺដើម្បីកែលំអរសោភ័ណ្ឌភាពនៃក្រុង ជាពិសេសសម្រាប់ស្តុបទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងជាកន្លែងជម្រករបស់សត្វស្លាប មច្ឆាជាតិគ្រប់ប្រភេទ។

លោកអភិបាលខេត្ត សំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណជនទាំងអស់មេត្តាជួយថែរក្សានូវបឹងស្នោរនេះ ដែលជាបឹងប្រវត្តសាស្ត្រ មួយក្នុងចំណោមទីប្រវត្តសាស្ត្រ ជាច្រើនទៀតក្នុងខេត្តឧត្តរមានជ័យ៕

IMG_2843 IMG_2846 IMG_2845 IMG_2844

មតិយោបល់