ព្រៃវែងៈ កម្លាំងអាវុធហត្ថចុះបង្ក្រាប ឃាត់ខ្លួនជនង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅវេលាម៉ោង៣:៥០នាទីថ្ងៃទី០៩ឧសភា២០១៦ នៅចំណុចភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សាន ឈុន លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
ហេតុការណ៍ចុះបង្ក្រានេះ ធ្វើឡើងដោយមានការចូលរួមពីកម្លាំងស្រុកស្វាយអន្ទរសហការជាមួយកម្លាំងជំនាញមន្ទីរយុត្តិធម៌បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន០១លើក ឃាត់ខ្លួននិងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់តូច ទូរសព្ទ័០៣គ្រឿង ម៉ូតូសេ១២៥ ១គ្រឿង ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ.AM6480។
បច្ចុប្បន្នជនសង្សយ័ត្រូវបានបញ្ជូនខ្លួនមកកាន់ទីស្នាក់ការអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់