ហុងកុងៈ លោក Donald Tsang ដែលជាអតីតមេដឹកនាំក្រុងហុងកុង និងជាមន្ត្រីមានឋានៈខ្ពស់ម្នាក់ នៅក្នុងប្រទេសចិន ប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររហូតដល់ ០៧ឆ្នាំ ក្រោយពីរកឃើញកំហុសរបស់លោក នៅក្នុងការជំនុំជម្រះក្តីព្រហ្មទណ្ឌ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Tsang អាយុ ៧២ ឆ្នាំ អាចត្រូវផ្តន្ទាទោស ក្នុងការជំនុំជម្រះក្តីព្រហ្មទណ្ឌ ពីបទស៊ីសំណូក ចំពេលដែលពលរដ្ឋហុងកុង បានបាត់បង់ជំនឿចិត្តលើអ្នកដឹកនាំរូបនេះ។
លោកធ្លាប់បានមាន វត្តមាន២ដងហើយ នៅមុខសាធារណជន ក្នុងអំឡុងពេលចាប់ផ្តើម វិនិច្ឆ័យទោសនៅគ្រាមុន នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ។
ការចោទប្រកាន់ ទៅលើលោក Tsang ដោយសារ តែគាត់បានទទួល យកសំណូកពីការជួលផ្ទះល្វែង មួយកន្លែងទៅ ឲ្យក្រុមហ៊ុន Shenzhen East Pacific Group ដែលជាក្រុមហ៊ុនចលនទ្រព្យរបស់ មហាសេដ្ឋីម្នាក់ និងជាសមាជិកនៃក្រុមប្រឹក្សានយោបាយ ប្រជាមានិតចិន គឺលោក Bill Wong Cho-bau ។
ករណីនេះ គឺជាផ្នែកមួយនៃរឿងអាស្រូវថ្មីៗជាច្រើន ដែលបានធ្វើឲ្យរញ្ជួយទំនុកចិត្តសាធារណៈ និងការលើកឡើងពីការព្រួយបារម្ភ អំពីទំនាក់ទំនងរវាងមេដឹកនាំក្រុងហុងកុង និងពាណិជ្ជករមានទ្រព្យសម្បត្តិ៕
មតិយោបល់