ព័ត៌មានសិល្បៈ និងកម្សាន្ត

ចំនួនប្លង់ដែលតារាៗខ្មែរ​ បង្ហាញខ្លួនក្នុងរឿង​ Angelina Jolie

សៀមរាប៖ ក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូង​ខ្មែរក្រហមសម្លាប់ប៉ា​របស់ខ្ញុំ» ឬ «First They Killed my Father» កាលពីយប់មិញនេះ នៅមុខទីលានជល់ដំរី បានធ្វើឲ្យប្រជាជនក្នុងខេត្តសៀមរាបសាទរយ៉ាងខ្លាំង ខណ:ដែលជា​ចំណីព័ត៌មាន ដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក។​

ភាពយន្តនេះដែរ កំពុងធ្វើឲ្យអ្នកភ្នំពេញ បាត់ដំបង និងខេត្តផ្សេងទៀត អន្ទះសារចង់ដឹង ចង់ឃើញ ថា​ល្អមើលយ៉ាងណា ? ប៉ុន្តែ​អ្វីដែលសំខាន់ទៀតនោះ ពួកគេ​ក៏ចង់ដឹងថា idol របស់ពួកគេណាខ្លះ សម្តែង​តួអ្វី និងប៉ុន្មានប្លង់ ។​
ខាងក្រោមនេះដែរ គឺវត្តមានតារា ដែលបង្ហាញមុខក្នុងប្លង់ថត ខ្សែភាពយន្តរបស់ Angelina Jolie៖
១. ក្នុងចំណោម​តួ​ទាំងអស់ គេ​ឃើញ ស្វែង សុជាតា ត្រូវជា​ម្តាយ​ តួឯកស្រី លួង (Loung Ung) បានបង្ហាញវត្តមាន​យ៉ាងល្អពេញផ្ទៃរឿងតែម្តង(បង្ហាញខ្លួនស្ទើតែ​ពីដើម រហូតដល់ចប់​) ដែលធ្វើឲ្យទស្សនិកជន​សរសើរនូវទេពកោសល្យ​សម្តែង របស់អ្នកនាង​។​

២.សំ ថារ័ត្ន ចេញមិនក្រោម ៥ប្លង់នោះទេ ជា​មេទ័ពស្រីខ្មែរក្រហម បង្ហាត់ក្បាច់គុន ប្រយុទ្ធជាមួយទ័ពវៀតណាម ។

៣. សាវិន ហ្វីលីព បង្ហាញខ្លួនមិនក្រោម៣ប្លង់ សម្តែង​ជា​មេខ្មែរក្រហម ជាមួយកាយវិកាសម្តែង ល្អដែលធ្វើឲ្យទស្សនិកជន នឹកឃើញ ដល់អតីតកាលរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។​

៤.ជា សំណាង ចេញបានតែពីរប្លង់តែប៉ុណ្ណោះ ដោយសម្តែង​តួជាទាហាន ។

៥. ទេព រិនដារ៉ូ ចេញតែពីរប្លង់ មិនខុសពី លោក ជាសំណាងនោះទេ ត្រូវបានក្រុមខ្មែរក្រហម​ចាប់ដោះអាវ យកទៅសម្លាប់ចោល​។​

៦. ហម ឈរ៉ា ចេញតែមួយប្លង់ត្រង់​ឈុត ជម្លៀស​អ្នកពីភ្នំពេញទៅ កាន់ស្រុកស្រែ ត្រូវ​ខ្មែរក្រហម ចាប់យកទៅសម្លាប់​។​

៧. ឌី សូនីតា វិញមិនខុសពីហម ឈរ៉ា ទេ ចេញតែមួយប្លង់ គ្រាន់តែឃើញមុខ និងមិនបាននិយាយស្តីអ្វីទាំង​អស់ ។​

អ្វីដែលគេ​កត់សម្គាល់នោះ កាលពីយប់មិញ គេមិនឃើញ​តារាៗដែលជា​តួអង្គក្នុងខ្សែភាពយន្តនេះ បង្ហាញវត្តមានកុះករឡើយ ដោយពួកគេ​កំពុងរងចាំការសម្ពោធនៅទីក្រុងភ្នំពេញ នៅថ្ងៃទី​២១ ខែកុម្ភ: ឆ្នាំ​២០១៧ ៕​

source pic: usmagazine

source pic: usmagazine

មតិយោបល់