ព័ត៌មានអន្តរជាតិ

កូនស្រី Michelle Obama ជំរុញការអប់រំរបស់ក្មេងស្រីនៅតំបន់អឺរ៉ុប

អាមេរិកៈ ស្រ្តីដំបូងត្រូវជាកូនស្រី Michelle Obama បានបំពេញទស្សនកិច្ច ក្នុងនាមជាអ្នកដឹកនាំជំរុំមួយ សម្រាប់ក្មេងស្រី នៅប្រទេសលីបេរីយ៉ា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចុងក្រោយ របស់នាង កាលពីថ្ងៃចន្ទនៅតំបន់អាហ្វ្រិក ក្នុងគោលបំណងជំរុញឲ្យមនុស្សវ័យជំទង់ ជាពិសេសក្មេងស្រី ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក ប្រឹងជម្នះគ្រប់ឧបសគ្គ ដើម្បីចូលសាលារៀន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

ការអប់រំសម្រាប់ក្មេងស្រី ជាប្រធានបទចម្បងដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់ស្ត្រីដំបូង ដែលរួមមានទាំងនៅប្រទេសម៉ារ៉ុក និងអេស្ប៉ាញផងដែរ។ នាងត្រូវបានទទួលការស្វាគមន៍ លើកំរាលព្រំក្រហម និងអ្នករបាំប្រពៃណី នៅពេលនាងមកដល់ក្នុងប្រទេសលីបេរីយ៉ា។

ក្នុងដំណើរទស្សនកិច្ចនេះ នាងបាននិយាយថា “ខ្ញុំនៅទីនេះ ដើម្បីបញ្ចាំងពន្លឺលើអ្នក”។

ផ្សារភ្ជាប់ជាមួយដំណើរទស្សនកិច្ចរបស់នាង ទីភ្នាក់ងារ USAID បានប្រកាសផ្តល់មូលនិធិឡើងដល់ ២៧ លានដុល្លារអាមេរិក ក្នុងកម្មវិធី “អនុញ្ញាតឲ្យក្មេងស្រីចូលរៀន” នៅប្រទេសលីបេរីយ៉ា ដែលបានផ្តួចផ្តើមបើក ដំណើរការដោយលោកស្រីអូបាម៉ា និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាកាលពីឆ្នាំមុន៕

មតិយោបល់