ឪពុកម្តាយគ្រប់រូបតែងតែចង់ដឹងពីភេទរបស់កូនមុនពេលចាប់កំណើត ដើម្បីងាយស្រួលក្នុងការដាក់ឈ្មោះ ឬត្រៀមរបស់របបសម្រាប់ទារកឲ្យហើយ។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ក្រៅពីការធ្វើអូកេសាស្ត្រ អ្នកអាចសង្កេតមើលទារកនៅក្នុងផ្ទៃប្រុសឬស្រីបានតាមរយៈរូបរាងខាងក្រៅរបស់អ្នកម្តាយ។ មានន័យថា ស្ត្រីដែលឡើងទម្ងន់ខ្លាំងក្នុងពេលពរពោះ ជាកូនប្រុសច្រើន ចំណែកឯស្ត្រីឡើងទម្ងន់ធម្មតាជាកូនស្រី។
តាមការសិក្សាថ្មីមួយបានចុះផ្សាយថា ការពរពោះទារកប្រុសឬស្រីអាចមានជាប់ទាក់ទងជាមួយនឹងសុខភាពរបស់អ្នកម្តាយ។
អ្នកស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌល Ohio State University បានធ្វើការសិក្សាទៅលើស្ត្រីមានផ្ទៃពោះ ៨០នាក់ ព្រមទាំងបានធ្វើការវិភាគទៅលើសុខភាពរបស់ពួកគេ ដោយផ្អែកទៅលើភេទរបស់ទារក។ លទ្ធផលបង្ហាញថា ស្ត្រីពរពោះកូនស្ត្រីមានផលិតកោសិការលាក (Inflammatory cells) ច្រើននៅក្នុងឈាមរបស់ពួកគេ។
កាលណាកោសិការលាក ផលិតនៅក្នុងរាងកាយលើសកម្រិត អាចនាំឲ្យប្រព័ន្ធភាពស៊ាំថយចុះ ដោយសារតែឆ្លងជំងឺ។ ប៉ុន្តែ ចំពោះស្ត្រីដែលពរពោះកូនប្រុសវិញ មិនមានផលិតកោសិការរលាកនេះទេ។
កោសិការលាកត្រូវបានគេកត់សម្គាល់ផងដែរថា អាចបង្កឲ្យមានជំងឺហឺត សម្រាប់ស្ត្រីដែលពរពោះកូនស្រី។
ដូច្នេះ តាមការសន្និដ្ឋានរបស់អ្នកជំនាញ បានបង្ហាញថា ស្ត្រីដែលពរពោះកូនស្រីអាចងាយនឹងឆ្លងជំងឺ ខ្លាំងជាស្ត្រីដែលពរពោះកូនប្រុស៕
មតិយោបល់