ព័ត៌មានអន្តរជាតិ

អ្នកកាសែតស្រីប៉ុស្តិ៍ទូរទស្សន៍អ៊ីរ៉ាក់ម្នាក់ ត្រូវបានសម្លាប់ ដោយការផ្ទុះគ្រាប់បែក នៅទីក្រុង Mosul

អ៊ីរ៉ាក់ៈ តាមរបាយការណ៍ទូរទស្សន៍ឃើដ បានឲ្យដឹងថា អ្នកកាសែតស្រីអ៊ីរ៉ាក់ម្នាក់ ត្រូវបានគេសម្លាប់ កាលពីថ្ងៃសៅរ៍ ដោយការផ្ទុះគ្រាប់បែកមួយ ខណៈដែលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងលិចទីក្រុង Mosul។

នាង Shifa Gardi ដែលជាអ្នកបម្រើការងារនៅទូរទស្សន៍ Kurdish Rudaw ត្រូវបានស្លាប់ និងអ្នកថតរូបឲ្យនាង គឺលោក Younis Mustafa បានរងរបួសធ្ងន់ នៅពេលរសៀល ខណៈគ្រាប់បែកបង្កប់តាមដងផ្លូវមួយ ត្រូវបានបំផ្ទុះនៅក្បែរពួកគេ ក្នុងគ្រាដែលពួកគេ កំពុងរាយការណ៍ព័ត៌មានអំពីកងកម្លាំងសន្តិសុខ វាយរំដោះតំបន់កាន់កាប់ដោយពួក IS នៅក្នុងភាគខាងត្បូងទីក្រុង Mosul ។

សូមជំរាបថា អ៊ីរ៉ាក់ ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអ្នកកាសែតគ្រោះថ្នាក់ ញឹកញាប់បំផុតដោយភាពចលាចល និងអសន្តិសុខ ក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០០៣ មក៕

មតិយោបល់