ព័ត៌មានជាតិ

ប្រទះសត្វក្របីមួយក្បាល ដេកងាប់ក្នុងដីឡូត៏ក្បែរបុរីឡាយកួង

ភ្នំពេញ: សត្វក្របីញីមួយក្បាល ត្រូវបានក្មេងៗប្រទះឃើញដេកងាប់ ក្នុងដីឡូត៏ក្បែរបុរីឡាយកួង ស្ថិតនៅភូមិមរ័សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ:នេះ ដោយប្រភពពីក្រុមក្មេងៗ ដែលនៅក្បែរនោះ បានឲ្យដឹងថា ពួកគេបានឃើញក្របីងាប់ នៅពេលពួកគេចូលទៅបត់ជើង នៅព្រៃក្នុងដីឡូត៏ទុកចោល ក៏ធំក្លិនស្អុយ រួចបានដើរចូលទៅមើល ក៏ប្រទះឃើញក្របីញីមួយក្បាលដេកងាប់ ហើយបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យចុះទៅមើលដើម្បីស្រាវជ្រាវរកម្ចាស់មកទទួលយក៕

មតិយោបល់