ព័ត៌មានជាតិ

ជនល្មើសម្នាក់ ត្រូវឃាត់ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែកុម្ភ: វេលាម៉ោង១៩ និង១០នាទី កម្លាំងជំនាញការិយាល័យប្រឆាំង បានបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសល្មើសបានម្នាក់។

ជនល្មើសនោះ ឈ្មោះ ឡេ អាន់ហឿង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូត រួមមានថ្នាំញៀនមេតំហ្វេតាមីន (ទឹកកក) ២កញ្ចប់ធំ និង១៥ កញ្ចប់តូច ទម្ងន់សរុប ៣,០៩ ក្រាម (ទម្ងន់សុទ្ធ), ទូរស័ព្ទ ១គ្រឿង និងជញ្ជឹងថ្លឹងថ្នាំញៀន ១គ្រឿង។

បច្ចុប្បនកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើស ទៅកាន់តុលាការ ៕

មតិយោបល់