អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ជាអ្នកនៅពីក្រោយការធ្វើឲ្យបែកធ្លាយព័ត៌មាន អំពីរដ្ឋបាលអាមេរិក នាពេលបច្ចុប្បន្ន ដល់ប្រព័ន្ធផ្សព្វផ្សាយ។ នេះបើយោងតាមរយៈសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ បាននិយាយថា «ខ្ញុំគិតថា លោកប្រធានាធិបតី អូបាម៉ា បានជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យបែកធ្លាយព័ត៌មានអំពីរដ្ឋបាល ដោយមនុស្សរបស់គាត់ ប្រាកដជានៅពីក្រោយវា។ ភាគច្រើននៃការបែកធ្លាយនេះ គឺអាចមកពីក្រុមមួយ បានដឹងអំពីវា ដែលវាជារឿងមួយដ៏ធ្ងន់ធ្ងរបំផុត ព្រោះពួកគេ ពិតជាអាក្រក់ខ្លាំងណាស់ ចំពោះសន្តិសុខជាតិ ។ នៅក្នុងលក្ខខណ្ឌនេះ ការនៅពីក្រោយរបស់លោក អូបាម៉ា គឺជារឿងនយោបាយ ហើយវាប្រហែលជានឹងបន្តកើតទ្បើងតទៅទៀត»។
សូមជំរាបថា ចាប់តាំងពីលោក ត្រាំ បានចូលកាន់តំណែងនៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅតែបន្តផ្សាយព័ត៌មានអំពី ភាពមិនប្រក្រតីនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ថែមទាំងមានការចេញផ្សាយពីបុគ្គលិក និងទីប្រឹក្សាសេតវិមានថា បានមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់រុស្ស៊ី៕
មតិយោបល់