ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នា នៅទីក្រុងឡុងដ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយសេវាសុខភាព

អង់គ្លេសៈ មនុស្សរាប់ម៉ឺននាក់ បានដើរជាក្បួននៅទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងចំពោះការមិនរឹតបន្តឹងបន្ថែមទៀត នៅក្នុងផ្នែកសេវាសុខភាព។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅ៥ ខែមិនា ឆ្នាំ២០១៧។

នេះជាការតវ៉ាដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តនាខែមិនានេះ ក្នុងការគាំទ្រលើការបម្រើសេវាកម្មសុខភាពជាតិ (NHS) គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអង់គ្លេស ចំពេលដែលការព្រមានពីវិបត្តិ នៅក្នុងការផ្តល់សេវាសុខភាព នឹងត្រូវកាត់បន្ថយទឹកប្រាក់ចំនួន ២០ ពាន់លានផោន នៅឆ្នាំ ២០២០ ។

អ្នករៀបចំឯករាជ្យ បាននិយាយថា បាតុកម្មថ្នាក់ជាតិនេះ ត្រូវបានធ្វើទ្បើង ក្នុងគោលបំណង ដើម្បីឲ្យ NHS រឹតបន្ដឹងបន្ថែមទៀតលើសេវាសុខភាព ដែលជាហានិភ័យ កំពុងបង្កឲ្យមានការព្រួយបារម្ភ និង ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ នេះបើយោងតាមរបាយការណ៍ ចុះផ្សាយដោយកាសែតអង់គ្លេស៕

មតិយោបល់