ព័ត៌មានជាតិ

ស៊យមែន! ស្ត្រីដើរម្នាក់ដើរទិញអេតចាយកណ្តាលយប់ ត្រូវគេវាយបែកក្បាលចោទថាជាចោរ

ភ្នំពេញៈ ចំជាស៊យមែន ស្ត្រីម្នាក់ដើរទិញអេតចាយទាំងកណ្តាលថ្ងៃ ត្រូវបានស្ត្រីម្នាក់ទៀតគប់បែកក្បាល ហូរឈាមជោគ ដោយចោទថាចោរលួច រត់មកប្តឹងប៉ូលិសស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតម្តុំផ្សារសឡា ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះដែលមានឈ្មោះ ជា សុភាន អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ មុខរបរដើរទិញអេតចាយ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរទិញអេតចាយនៅចំណុចកើតហេតុខាងលើ ខណៈដែលរូបគាត់អូសរទេះហត់ពេកក៏បានឈប់មុខផ្ទះស្ត្រីដែលជាអ្នកធូរធាម្នាក់ ខណៈនោះតែគេបានទាញដុំឥដ្ឋគប់ចំក្បាលគាត់បណ្តាលឲ្យបែកក្បាលហូរឈាមដោយចោទថាគាត់បម្រុងលួចទ្រព្យសម្បត្តិរបស់ខ្លួន។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ផង៕

https://youtu.be/ZxZEor1c0Q4

មតិយោបល់