ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿង បានធ្លាក់បន្ទាប់ពីហោះចេញពីព្រលានយន្តហោះ Kobe Airport ក្នុងខេត្ត Hyogo របស់ជប៉ុន ដែលបណ្តាលឲ្យមនុស្សពីរនាក់រងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ឧទ្ធម្ភាចក្រនេះ បានធ្លាក់នៅតំបន់ហ្វឹកហ្វឺនមួយ ខណៈដែលរៀបនឹងចុះចតនៅកន្លែងនោះ ហើយបុរសពីរនាក់ ដែលជិះនៅលើវា បានទទួលរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១២គ្រឿង បានចូលរួមពន្លត់នៅកន្លែងកើតហេតុ ប៉ុន្តែមិនមានអគ្គិភ័យ ឬផ្សែង ព្រមទាំងការប៉ះពាល់ដល់ជើងហោះហើរផ្សេងទៀតនោះទេ៕
មតិយោបល់