ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

WB ផ្តល់ប្រាក់កម្ចី១ពាន់លានដុល្លារដល់ឥណ្ឌា សម្រាប់គម្រោងផលិតថាមពលពន្លឺព្រះអាទិត្យ

ឥណ្ឌា: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ធនាគារពិភពលោក (WB) បានផ្តល់ជូន១ ពាន់លានដុល្លារសហរដ្ឋ អាមេរិក ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសឥណ្ឌា សម្រាប់គម្រោងផលិតថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។

កាសែតក្នុងស្រុកហិណ្ឌូ Hindu នេះបាននិយាយថា បច្ចុប្បន្នគម្រោងស្ថិតក្រោមការរៀបចំនេះរួមមានបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ លើដំបូល, ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សួនច្បារព្រះអាទិត្យ, ការនាំយកបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យានៃការប្រឌិតថ្មី ដើម្បីទីផ្សារ ហើយខ្សែបណ្តាញសម្រាប់រដ្ឋដែលសំបូរទៅដោយថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសនេះ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ការប្តេជ្ញាចិត្តនេះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងកម្ចីប្រាក់ដុល្លារសហរដ្ឋអាមេរិក ៦២៥លានដុល្លារ សម្រាប់កម្មវិធីថាមពលពន្លឺព្រះអាទិត្យដំបូលក្រឡាចត្រង្គ ដែលបានភ្ជាប់សម្រាប់ការផ្តល់ហិរញ្ញប្បទានការដំឡើងយ៉ាងហោចណាស់ ៤០មេហ្គាវ៉ាត់នៃការដំឡើងថាមពលពន្លឺព្រះអាទិត្យ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយដោយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងលោកប្រធានធនាគារពិភពលោក Jim Yong Kim ។

លោក Kim បានប្រាប់ថា យើងកំពុងធ្វើការទាំងអស់ដែលយើងអាចធ្វើដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីថាមពលកកើត ឡើងវិញ ដើម្បីឱ្យលោក Modi ជាពិសេសក្នុងការបង្កើនថាមពលព្រះអាទិត្យ។ លោក Kim បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពីជំនួបជាមួយលោក Modi។

លោកបានកោតសរសើរចំពោះឥណ្ឌាក្នុងការអនុវត្តការសន្យារបស់មេដឹកនាំដែលបានធ្វើនៅទីក្រុងប៉ារីស សម្រាប់ COP21 ប្រឆាំងនឹងការឡើង កំដៅផែនដីនិងកិច្ចខិតខំប្រឹងប្រែងជាសកលផងដែរ៕

4MW_single_axis_horizontal_tracker_in_Vellakoil,_Tamil_Nadu,_India

មតិយោបល់