ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់កើនឡើងដល់ ១០នាក់ ក្នុងគ្រោះទឹកជំនន់នៅវៀតណាម

វៀតណាមៈ យោងតាមរាបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាល កាពារ និងគ្រប់គ្រងគ្រោះមន្តរាយធម្មជាតិ បានឲ្យដឹងនៅថ្ងៃនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០នាក់ ខណៈផ្ទះ ២៥ខ្នងដួលរលំ និងផ្ទះ៥៩៦ខ្នងផ្សេងទៀត បានរងការខូចខាត ។

មនុស្សម្នាក់ បាត់ខ្លួន ខណៈបីនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបន្តកើនឡើងនៅភាគខាងជើងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

ក្នុងចំណោមអ្នកស្លាប់ និងរបួស មានមនុស្សពីរនាក់ស្លាប់ និងម្នាក់បាត់ខ្លួន ស្ថិតនៅភាគខាងជើងភ្នំ ក្នុងខេត្ត Lao Cai ប្រទេសវៀតណាម និងក្មេងពីរនាក់ ត្រូវទឹកកួចចេញទៅឆ្ងាយ នៅភាគខាងជើងតំបន់ភ្នំ ក្នុងខេត្ត Dien Bien ខណៈពីរនាក់ផ្សេងទៀត បានស្លាប់ នៅភាគខាងជើងតំបន់ Thai Nguyen
និងភាគកណ្តាលខេត្ត Thanh Hoa ។

ទន្ទឹមនឹងនេះ មនុស្សបីនាក់បានរងរបួសដោយសារការបាក់ដី នៅភាគខាងជើងតំបន់ភ្នំ ក្នុងខេត្ត Yen Bai ផងដែរ។
គួរបញ្ជាក់ដែរថា ទឹកជំនន់នេះ បណ្ដាលឲ្យទីក្រុងធំ និងទីប្រជុំជននានាដូចជា រដ្ឋធានីហាណូយ ភាគខាងជើងក្រុង Hai Phong, Quang Ninh, Thai Binh, Nam Dinh, Ninh Binh និងខេត្ត Hai Duong ត្រូវបានជន់លិច និងតំបន់ភ្នំភាគខាងជើង និងតំបន់កណ្ដាលភាគខាងជើង រអិលបាក់ដី៕

Veitnam

មតិយោបល់