ឥណ្ឌាៈ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យន្តហោះមួយគ្រឿង ដែលដឹកប្រធានគណបក្ស BJP របស់ឥណ្ឌា គឺលោក Amit Shah ដែលហោះទៅភាគឦសានរដ្ឋ Manipur នៅថ្ងៃពុធនេះ បានបង្ខំចិត្តបកត្រទ្បប់ក្បាលចុះចតនៅទីក្រុង Delhi វិញ បន្ទាប់ពីវាជួបនឹងបញ្ហាបច្ចេកទេសមួយ ពេលហោះសំកាំងលើអាកាស ពាក់កណ្ដាលផ្លូវ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
គួរបញ្ជាក់ដែរថា លោក Shah ត្រូវបានជ្រើសរើសជាប្រធានគណបក្ស BJP កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ក្នុងពេលដែលលោក Singh ទៅចូលរួមជាមួយគណៈរដ្ឋមន្ត្រីរបស់លោក Narendra Modi ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា៕
មតិយោបល់