ព័ត៌មានអន្តរជាតិ

រកឃើញបាក់តេរីម៉្យាង ក្នុងសាច់ជ្រូកវៀតណាម ដែលបង្កឲ្យអ្នកបរិភោគឈឺ

រៀតណាមៈ តាមការសិក្សា បានបង្ហាញថា ៤២% នៃសាច់ជ្រូក ៤៨ ក្បាល ក្នុងចំណោមសាច់ជ្រូក ១០៨​ ក្បាល ដែលប្រមូលយកមកពីផ្សារ ក្នុងខេត្ត Hưng Yên ត្រូវបានរកឃើញថា មានផ្ទុកបាក់តេរីម៉្យាងឈ្មោះថា Salmonella ដែលអាចឲ្យមនុស្សបរិភោគទៅកើតជំងឺ។ នេះបើយោងតាមរយៈ សារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

ការស្រាវជ្រាវនេះ បានធ្វើទ្បើងក្នុងឆ្នាំ ២០១៤ និង ២០១៥ ដែលទើបនឹងបានចេញផ្សាយជាសាធារណៈនាពេលថ្មីៗ នេះ។

យោងតា​មអ្នកវិភាគ ធ្វើការវាយតម្លៃពីហានិភ័យ បានអះអាងថា អ្នកបរិភោគសាច់ជ្រូក ដែលមានផ្ទុកបាក់តេរីនេះ បានធ្លាក់ខ្លួនឈឺ ១៨ % ដោយមានរោគសញ្ញាដូចជា រាគរូស ឈឺពោះ គ្រុនក្ដៅ និងមានមេរោគក្នុងឈាមជាដើម៕

មតិយោបល់