ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន១០នាក់ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តារោងសិប្បកម្ម តាមបណ្តោយផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដែរ មានការចូលរួមសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី និងបន្តសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើននាក់ ចុះមកធ្វើការត្រួតពិនិត្យតាមបណ្តាររោងសិប្បកម្មខាងលើ។
ជាក់ស្តែងការត្រួតពិនិត្យនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះមានស្រីម្នាក់ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចរកឃើញថា បានលួចឆ្លងដែន និងចូលស្នាក់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់។
ដូច្នេះហើយ ចំពោះជនជាតិវៀតណាមទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់