ជប៉ុនៈ ការចាប់ផ្តើមបាញ់បង្ហោះនេះ បានធ្វើឡើងនៅថ្ងៃសុក្រនេះ ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ភាគខាងត្បូងនៃប្រទេស ហើយត្រូវបានចាក់ផ្សាយផ្ទាល់ នៅលើអ៊ីនធើណេ ដោយក្រុមហ៊ុន (NVC) ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ផ្កាយរណប IGS Radar-5 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd។ វាជាប្រភេទផ្កាយរណបឈ្លបយកការណ៍រ៉ាដាទី៦ របស់ជប៉ុន។
ពីមុនជប៉ុន ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណប សម្រាប់ស៊ើបការសម្ងាត់ IGS Radar-4 ផងដែរ កាលពីខែមករា ក្នុងឆ្នាំ២០១៣។
សូមជំរាបថា វាជាលើកទី២ហើយ ដែលជប៉ុនបានបើកដំណើរបាញ់បង្ហោះផ្កាយរណប ដោយមានបំពាក់គ្រាប់រ៉ុក្កែត H-2A នៅក្នុងឆ្នាំនេះ៕
មតិយោបល់