ព័ត៌មានអន្តរជាតិ

អតីតសមាជិកគណរដ្ឋមន្ត្រីស្រមោល នឹងឈរឈ្មោះជាបេក្ខភាពមេដឹកនាំគណបក្សពលករ

អង់គ្លេសៈ អតីតសមាជិកគណៈរដ្ឋមន្ត្រីស្រមោល លោក Owen Smith ប្រកាសថា ខ្លួននឹងការឈរឈ្មោះ បេក្ខភាព ជាអ្នកដឹកនាំគណបក្សពលករ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

សមាជិកសភាស្រមោល ដែលបានលាលែងពីតំណែងជាលេខាធិការការងារ និងប្រាក់សោធននិវត្តន៍ កាលពីខែមុន នឹងចូលរួមជាមួយលោកស្រី Angela Eagle និងលោក Jeremy Corbyn ក្នងការប្រកួតប្រជែងបេក្ខភាពជាអ្នកដឹកនាំពលករ។

គូរបដិបក្ខរបស់លោក Corbyn បានអះអាងការគាំទ្ររបស់លោក ត្រូវការជាចាំបាច់នូវសំទ្បេងសមាជិកសភា ៥១ ក្នុងការឈរឈ្មោះ។

ទោះជាយ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបោះឆ្នោត ១៨ ទល់នឹង ១៤ សម្រាប់ការពេញចិត្តនៃការដាក់បញ្ចូលមេដឹកនាំពលករ បន្ទាប់ពីការពិភាក្សាគ្នា។

គួរបញ្ជាក់ដែរថា លោក Smith បានប្រកាសថា នឹងធ្វើការឈរឈ្មោះ នៅពេលដែលលោកបាននិយាយ ទៅកាន់សមាជិកការងារ នៅភាគខាងត្បូងមណ្ឌលបោះឆ្នោតរបស់លោក៕

មតិយោបល់