អ៊ីតាលីៈ តាមសេចក្ដីរាយការណ៍ប៉ូលិសអ៊ីតាលី បានឲ្យដឹងថា ភេរវករឈ្មោះ Anis Amri អាយុ ២៤ឆ្នាំ ដើមកំណើតជនជាតិទុយនេស៊ីម្នាក់ ដែលបានធ្វើការវាយប្រហារ ដោយបើករថយន្តដឹកទំនិញ បុកចូលហ្វូងមនុស្ស នៅផ្សារបុណ្យណូអែលមួយ ក្នុងទីក្រុងប៊ែកឡាំង បណ្ដាលស្លាប់មនុស្ស ១២ នាក់ និងរបួសរាប់សិបនាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ។ នេះយោងតាមសារព័ត៌មាន US Today ចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់