ប៉ាគីស្ថានៈ ប្រភពពីកងទ័ព នៅថ្ងៃសុក្រនេះ បាននិយាយថា យ៉ាងហោចណាស់បុរសសន្តិសុខ ០៣នាក់ និងភេរវករចំនួន ០៨នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នាពីរដង នៅភាគពាយព្យរបស់ប្រទេសនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធា បាននិយាយថា បុគ្គលិកសន្តិសុខ ០២នាក់ និងភេរវករ ០៦នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា ស្ថិតនៅតាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន។
ប្រភពដដែល បានបន្តទៀតថា ភេរវករដែលនៅតំបន់ព្រំដែនរវាងប៉ាគីស្ថាន និងអាហ្គានីស្ថាន បានព្យាយាមវាយប្រហារប៉ុស្តិ៍ព្រំដែនជួរមុខប៉ាគីស្ថាន ក្នុងតំបន់កុលសម្ព័ន្ធ Khyber ។ ព្រំដែនជួរមុខ ឬហៅកាត់ថា FC ជាកន្លែងទទួលខុសត្រូវចំពោះសន្តិសុខព្រំដែន ជាមួយប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍របស់កងទ័ព បាននិយាយថា ឧប្បត្តិហេតុមួយទៀត អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើកការវាយប្រហារនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល FC នៅភាគពាយ័ព្យតំបន់ជនបទ Shabqadar ក្នុងខេត្ត Khyber Pakhtoonkhwa នៅថ្ងៃសុក្រនេះ ដោយអ្នកបំផ្ទុះគ្រាប់បែក ០២ នាក់ និងបុរសន្តិសុខម្នាក់ ត្រូវបានស្លាប់ នៅតំបន់នោះ៕
មតិយោបល់