ព័ត៌មានជាតិ

ត្រៀមណា សៀមរាបនឹងមានការដាច់ភ្លើង

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ២២២ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីតម្លើងនាឡិកាស្ទង់ ។

ក្នុងនោះដែរ ចាប់ពីវេលាម៉ោង ៨និង៣០នាទី ព្រឹក ដល់ម៉ោង៥និង៣០នាទីល្ងាច អគ្គិសនីសៀមរាបនិងបន្តផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅ PMT ២៦៣ ស្ថិតនៅភូមិតាកុល សង្កាត់ស្វាយដង្គំ ដើម្បីធ្វើការរំលែកបន្ទុកត្រង់ស្វ័រ និងខ្សែរបណ្តាញពី PMT ២៦៣ ទៅPMT ៣៩១៕

មតិយោបល់